១. poydtreechada ៖ លំដាប់ទីមួយនេះ គ្មានអ្នកណាផ្សេងក្រៅពី ปอย ตรีชฎา เพชรรัตน์ (ប៉យ ទ្រីឆាក់ដា ផេតរ៉ាត់) នារីរូបស្អាតរាងតូចច្រឡឹងម្ចាស់តំណែង “Miss Tiffany Girl 2004” និង “Miss International Queen 2004” ។ Poy ត្រូវបានគេចាត់ទុកថា ជានារីកែភេទដែលល្បីល្បាញទាំងក្នុងនិងក្រៅពិភព Online ជាពិសេសលើ Instagram ព្រោះនាងមានអ្នក Follow រហូតដល់ ៧សែននាក់ដែលអាចចាត់ទុកថា ច្រើនបំផុតនៅក្នុងចំណោមនារីកែភេទ ហើយចំនួន ៧សែននេះក៏ស្ថិតក្នុងលំដាប់ជួរមុខដែរ នៅក្នុងចំណោមតារាល្បីៗនៅក្នុងប្រទេសថៃដែលមានចំនួនអ្នក Follow នៅលើ Instagram ។

២. nongploy1910 ៖ พลอย พิชณนันท์ ศรีสวัสดิ์ภาก (ផ្លយ ភីតណាក់ណាន់ ស៊ីសាវ៉ាត់ផាក) ស្ថិតក្នុងលំដាប់ទីពីរជានារីកែភេទដែលមានឈ្មោះក្នុងរង្វង់សិល្បៈ និងជាទីចាប់អារម្មណ៍ពីអ្នកកាសែត និងសាធារណជនដោយសារតែមានព័ត៌មានជាមួយតារាឯកប្រុស อาร์ต พศุตม์ บานแย้ม (អាត ផាក់សុត បានយ៉េម) រហូតធ្វើតារារូបនេះស្ទើរតែបែកផ្លូវគ្នាជាមួយសង្សារ น้ำฝน พัชรินทร์ จัดกระบวนพล (ណាំហ្វុន ផាត់ឆាក់រិន ចាត់ក្រាក់បួនផុន) ដែលជាតារាសម្ដែងដូចគ្នាទៀតផង។ ploy ក៏មានសមិទ្ធផលថតបង្ហាញម៉ូដ និងធ្លាប់ថតដាក់គម្របមុខឲ្យទស្សនាវដ្ដី Volume ទៀតផង។

៣. lookpad_purimprad ៖ លំដាប់ទីបីគឺបានទៅលើ ลูกปัด ปุริมปรัชญ์ ไชยะคำ (លូកប៉ាត់ ប៉ុរិមប្រាត់ ឆៃយ៉ាក់ខាំ) អាយុ២៨ឆ្នាំបេក្ខភាពប្រកួត Thailand Got Talent ដោយនាងអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ថែមទៀតផង។ បើទោះជាមិនបានជាប់ជាជើងឯក តែដោយសារតែសមត្ថភាពរាំដ៏ល្អរបស់នាងធ្វើឲ្យនាងមានឱកាសបានសម្ដែងរឿងភាគ កុនខ្នាតធំ និងសម្ដែងក្នុងវីដេអូតន្ត្រីរបស់តារាល្បីៗថែមទៀតផង។

៤. amy_ratchada ៖ เอมมี่ รัชฏา ครุฑรามาาษ (អែមមី រ៉ាត់ឆាដា ខាក់រុខាក់រ៉ាម៉ាត) នារីកែភេទដែលមិនបានចូលប្រកួតក្នុងកម្មវិធីណាមួយទាំងអស់តែកិត្តិនាមល្បីរហូតមកដល់បច្ចុប្បន្នដោយសារតែមានព័ត៌មានអាស្រូវរឿងស្នេហាជាមួយតារាល្បីៗជាច្រើននាក់។ កន្លងមក អែមមីធ្លាប់បានសម្ដែងរឿង ថតផ្សាយពាណិជ្ជកម្ម និងចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដផ្សេងៗថែមទៀតផង។

៥. nongfilmtiffany ៖ ฟิล์ม ธัญญรัศม์ จิราภัทร์ภากร (ហ្វីម ថាន់យ៉ាក់រ័ត ជិរាភ័តផាកន) កញ្ញាឯក Tiffany 2007 និងជា Miss International Queen 2007 ជានារីដែលល្បីបំផុតលើ Instagram លំដាប់ទី៥ ជាមួយចំនួនអ្នក Follow រហូតដល់មួយសែននាក់ហើយ។

៦. sammy_sirapatsorn ៖ លំដាប់ទី៦ แซมมี่ ศิรภัสสร อัฒยกร (ស៊េមមី ស៊ិរិផាត់សន អាន់យ៉ាក់កន) គឺជានារីកែភេទដែលស្អាតបំផុតក្នុងលោកព្រោះនាងបានទទួលតំណែងលេខមួយមួយ Miss Tiffany World និង Miss International Queen។ សព្វថ្ងៃ Sammy សិក្សាផ្នែកនីតិសាស្ត្រនៅក្នុងសាកលវិទ្យាល័យធុរកិច្ចបណ្ឌិត។

៧. nethnapada ៖ เนฐนภาดา กัลยานนท์ (ណេតនាផាដា កាន់យ៉ានុន) គឺជាកញ្ញាឯក Miss Tiffany ចុងក្រោយគេបង្អស់ ហើយពេលនេះកំពុងតែត្រៀមខ្លួនដើម្បីដណ្ដើមកញ្ញាឯកអន្តរជាតិ(Miss International) ក្នុងពេលឆាប់ ៗនេះផងដែរ។

៨. kaitong_chicky ៖ ไก่โต้ง รัชระวี จิรพัฒน์พากรณ์ (កៃតូង រ៉ាត់រ៉ាក់វី ជីរ៉ាក់ផាន់ផាកន) គ្រងតំណែងលេខមួយ Miss Tiffany 2006 និងលេខពីរ Miss International Queen បច្ចុប្បន្ននាងមានមុខរបរខ្លួនឯង គឺហាងថែរក្សាសម្ផស្សដោយផលិតផលផ្ទាល់របស់នាងគឺ Secret Queen by Ratrawee។

៩. เจเล่ พรรณวิลาส มงคล (ជេឡេ ផាន់វិឡាស មុងគុន) កញ្ញាឯក Miss Tiffany 2012 និងជាប់លេខពីរ Miss International Queen 2012 បច្ចុប្បន្ន កំពុងសិក្សានៅមហាវិទ្យាល័យធុរកិច្ចបណ្ឌិត និងបានថតឃោសនាផលិតផលនិងដើរបង្ហាញម៉ូដក្នុងកម្មវិធីផ្សេងៗជាច្រើនផងដែរ។។ កាលពីឆ្នាំមុន នាងត្រូវសង្សារប្ដឹងពីបទធ្វើបាបសត្វធ្វើបាបរាងកាយសង្សារនិងប្រើពាក្យអសុរសចំពោះអ្នកមានគុណ។

១០. belle_nanthita ៖ เบลล์ นันทิตา ฆัมภิรานนท์ (ប៊េល ណាន់ធិតា ខាន់ភិរ៉ានុន) តារាចម្រៀងពោរពេញដោយទេពកោសល្យពីកម្មវិធីប្រកួត Thailand Got Talent រដូវកាលដំបូង Belle ល្បីល្បាញទូទាំងពិភពលោកដោយសារការច្រៀងចម្រៀងដោយប្រើសំឡេកស្រីផងប្រុសផង។ ដោយសារតែសំឡេកដែលអាចច្រៀងបាន ទាំងស្រី និងប្រុសបែបនេះហើយ ធ្វើឲ្យនាងបានចូលច្រៀង និងចុះកិច្ចសន្យាជាតារាចម្រៀងឲ្យផលិតកម្ម Sony Music Thailand ។ បទចម្រៀងដំបូង “เสียงที่เปลี่ยน” ឬ “សំឡេងដែលផ្លាស់ប្ដូរ” បានជួយឲ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញបំផុតកាលពីឆ្នាំ២០១១ ចំណែកឆ្នាំ២០១២ នាងបានសម្ដែងក្នុងភាពយន្តជាលើកដំបូង “ไม่ได้ขอให้มารัก” ឬ “មិនបានសុំឲ្យស្រលាញ់” ផងដែរ៕

0 comments:
Post a Comment