Friday, September 20, 2013

កំពូល​តារា​សម្ដែង​ស្រី​ Hollywood ល្បីៗ​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ​

បើ​និយាយ​ពី​តារា​សម្ដែង​ហូលីវូដវិញ​ តម្លៃ​ខ្លួន​ពួក​គេ​ពិត​ជា​ថ្លៃ​កប់​ពពក​មក​ប្រៀប​ជាមួយ​តារា​សម្ដែង​នៅ​អាស៊ី​។ បើ​យោង​តាម​ទស្សនាវដ្ដី​ “Forbes” បាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា​ ​​មាន​តារា​ស្រី​ចំនួន​ ១០រូប​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​ហូលីវូដ​។
ចង់​ដឹង​ថា​ មាន​តារា​សម្ដែង​រូប​ណា​ខ្លះ​​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖
១. Angelina Jolie តម្លៃ​ខ្លួន​​ ៣៣លាន​ដុល្លារ​អាមេរិក​
ក្រោយ​ពី​បាត់​មុខ​រយៈ​ពេល​បី​ឆ្នាំ​បន្ទាប់​ពី​ភាពយន្ត​ខ្នាត​ធំ​​ “The Tourist” ដែល​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​មហាសាល អ្នក​ម្ដាយ​កូន​ប្រាំ​មួយ​រូប​នេះ​បាន​ត្រលប់​មក​ឈរ​​លំដាប់​កំពូល​ក្នុង​នាម​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​សម្រាប់​ភាព​យន្ត​ថ្មី​ “Maleficent”។ រឿង​នេះ​ជា​រឿង​ដែល​យក​លំនាំ​តាម​ភាពយន្ត​តុក្កតា​ល្បី​ឈ្មោះ​​ “Sleeping Beauty” ។
២. Jennifer Lawrence តម្លៃ​ខ្លួនក្នុងការសម្ដែង ​២៦​លាន​ដុល្លារ
ឆ្នាំ​២០១២ ​អាច​ជា​ឆ្នាំ​មាស​សម្រាប់​អាជីព​ Jennifer Lawrence ក៏​ថា​បាន​​ព្រោះ​​នាង​ទទួល​បាន​ជោគ​ជ័យ​ធំ​ពីរ​ពី​រឿង​ “Silver Linnings Playbook” និង “The Hunger Games” ​ហើយ​នៅ​ពេល​មាន​ព័ត៌មាន​ថា​ នឹង​មាន​ផលិត​ថែម​បី​វគ្គ​​ទៀត​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​ នាង​ជា​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន ​និង​ឈរ​លើ​លំដាប់​ទីពីរ​ក្នុង​ចំណោម​តារា​ស្រី​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​។
៣. Kristen Stewart តម្លៃ​ខ្លួន​ក្នុងការសម្ដែង ២២​លាន​ដុល្លារ​
ជាមួយ​នឹង​ភាព​ល្បី​ល្បាញ​សម្រាប់​រឿង​ភាគ​ជា​ស៊េរី​ “Twilight” បាន​ជួយ​ឲ្យ​ Kristen Stewart បាន​ទទួល​តំណែង​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ហូលីវូដ​​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ឆ្នាំ​នេះ​នាង​បាន​របូត​តំណែង​លេខ​មួយ​មក​នៅ​ត្រឹម​លេខ​បី​។ ឆ្នាំ​ក្រោយ​ នាង​អាច​វិល​ទៅ​កាន់​លំដាប់​លេខ​មួយ​វិញ​ក៏​ថា​បាន​ព្រោះ​នាង​ត្រូវ​សម្ដែង​ភាព​យន្ត​ខ្នាត​ធំ​បី​​​ ចំណែក​រឿង​ “Snow White and the Huntsman”​ ដែល​នាង​សម្ដែង​ នឹង​ចាក់​​បញ្ចាំង​នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​​។
៤. Jennifer Aniston តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង ២០​លាន​ដុល្លារ​​
ព្រោះ​តែ​រឿង ​”Friends” ដែល​នាង​សម្ដែង​ជា​តួ​អង្គ​ Rachel Green ​បាន​ជួយ​ឲ្យ​នាង​កើន​ចំណូល​បាន​ពីរ​បី​លាន​បន្ថែម​ទៀត។ ដូច្នេះ​បើ​ទោះ​ជា​រឿង​ថ្មី​ដែល​នាង​សម្ដែងដូចជា “We’re the Millers” និង “Wanderlust” មិន​សូវ​ជោគជ័យ​ក្ដីក៏​នាង​នៅ​តែ​ជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ដដែល។
៥. Emma Stone តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង ​១៦លាន​ដុល្លារ
ត្រឹម​តែ​ខ្សែ​​ភាពយន្ត​ដំបូង​ “Superbad” Emma Stone បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ទស្សនា​មិន​តែ​ប៉ុណ្ណោះ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​ ៗ​ដែល​នាង​សម្ដែង​មិន​ថា​រឿង​ “The Amazing Spiderman”​ ឬ “The Help” សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ។ ដូច្នេះ​មិន​ពិបាក​ទេ​ដែល​នាង​ក្លាយ​ខ្លួន​ជា​តារា​ដែល​មាន​ផលិតករ​ចង់​រួម​ការ​ងារ​ជាមួយ​ច្រើន​នាក់​នោះ​។​​
៦. Charlize Theron តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ ១៦​លាន​ដុល្លារ​
ឯក​អគ្គ​រដ្ឋ​ទូត​ផលិត​ផល​ម៉ាក​ Christian Dior និង  L’Oreal រូប​នេះ​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​នាង​ល្បី​ល្បាញ​ខ្លាំង​នៅ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ “Snow White and the Huntsman” និង​រឿង​ “Prometheus”។ ជាមួយ​នឹង​ភាព​ល្បី​ល្បាញ​នេះ​បាន​ជួយ​ឲ្យ​នាង​ឈរ​លើ​លំដាប់​លេខ​ប្រាំ​មួយ​​ជា​តារា​ស្រី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត។ ​​
៧.Sandra Bullock តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ ១៤លាន​ដុល្លារ​
តារា​សម្ដែង​ពី​​ភាព​យន្ត​ខ្នាត​ធំ​បែប​មនោសញ្ចេតនា ​លាយ​ឡំ​ជាមួយ​កំប្លែង​ “The Proposal” រូប​នេះ ​បើ​ទោះ​ជា​ខក​ខាន​មិន​បាន​ទទួល​ពាន​រង្វាន់​អូ​ស្កា​សម្រាប់​រឿង​ “Extremely Loud & Incredibly close” ក្ដី​ប៉ុន្តែ​ជាមួយ​នឹង​ទេពកោសល្យ​  និង​​សមត្ថភាព​សម្ដែង​ដ៏​ល្អ​ធ្វើ​ឲ្យ​នាង​នៅ​តែ​ជា​តារា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ម្នាក់​ដែរ​នៅ​ហូលីវូដ​។​​​​
៨. Natalie Portman តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ ១៤​លាន​ដុល្លារ​
តារា​សម្ដែង​ Natalie Portman ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​អូស្កា​ពី​ភាពយន្ត​ខ្នាត​ធំ​ “The Black Swan” រួច​មក​ភាពយន្ត​ខ្នាត​ធំ​ថ្មី​នាង​រឿង​ “Star Wars” ក៏​ជោគជ័យ​ខ្លាំង​ណាស់​ដែរ​រហូត​ធ្វើ​ឲ្យ​ពេល​នេះ​នាង​បាន​ក្លាយ​ជា​តួ​អង្គ​ម្នាក់​ក្នុង​ខ្សែ​ភាពយន្ត​ជា​ស៊េរី​ “Thor” ដូច្នេះ​មិន​បាច់​ចាំ​ឆ្ងល់​ទេ​ហេតុ​អី​ នាង​មាន​ឈ្មោះ​ក្នុង​បញ្ជី​តារា​ស្រី​តម្លៃ​ខ្លួន​ថ្លៃ​នោះ។
៩. Mila Kunis តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ ១១លាន​ដុល្លារ​
តារា​ស្រី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​កម្មវិធី​ “That’s 70′s Show” រូប​នេះ​ក្រោយ​ពី​រួម​សម្ដែង​ក្នុង​រឿង​ “Black Swan”, “Ted” និង​ “Oz the Great and Powerful” បាន​ក្លាយ​ជា​តារា​ដែល​អ្នក​ដឹកនាំ​រឿង​ ភាគ​ច្រើន​ចង់​ឲ្យ​សម្ដែង​រឿង​ពួកគេ​ដឹកនាំ​។ បើ​ទោះ​ជា​ស្ថិត​ក្នុងលំដាប់​លេខ​ប្រាំ​បួន​តែ​នាង​នៅ​តែ​ជា​តារា​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ម្នាក់​ដែរ​បើ​ប្រៀប​ជាមួយ​តារា​អាយុ​ស្រករ​គ្នា។
១០. Julia Roberts តម្លៃខ្លួនក្នុងការសម្ដែង ១១លានដុល្លារ
តារា​សម្ដែង​ស្រី​ពី​ភាពយន្ត​មនោសញ្ចេតនា​ស្នេហា​ដល់​ឆ្អឹង​ “Notting Hill” រូប​នេះ​កាល​ពី​ឆ្នាំ​មុន​បាន​សម្ដែង​ក្នុង​រឿង​ “Mirror Mirror” ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០១៣​នេះ​នាង​មិន​បាន​សម្ដែង​រឿង​ថ្មី​ណា​មួយ​ទេ។ សម្រាប់​ Julia Robert ទោះ​ជា​មិន​សម្ដែង​ភាពយន្ត​ក៏​មិន​ថ្វី​ដែរ​ព្រោះ​នាង​គឺ​ជា​អ្នក​តំណាង​ផ្សព្វផ្សាយ​ផលិត​ផល Lancôme ធ្វើ​ឲ្យ​នាង​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​តារា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បាន​យ៉ាង​មិន​ពិបាក​។​​​​​

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Archive

Template by:

Free Blog Templates