Friday, September 20, 2013

ក្រុមចម្រៀង​ស្រីស្អាត​​កម្ពុជា ​ឈ្នះ​​ក្រុម​​បណ្ដា​​ប្រទេស​សមាគមន៍​អាស៊ាន​​អត់​​ ដាក់​ពិន្ទុ​ឱ្យ​ផង!

នៅ​ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ ​ប្រទេស​អាស៊ាន​ ​នឹង​រួម​បញ្ចូល​គ្នា​ជា​សហគមន៍​តែ​មួយ។ ​ថ្ងៃ​​នេះ​ Sabay ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​បាន​ស្គាល់​​​ក្រុម​​​​​ចម្រៀង​ស្អាតៗ​ពី​ប្រ​ទេស​អាស៊ាន​ទាំង​ ១០​ក្រុម​។ សូម​​ឱ្យ​ពិន្ទុ​ផង​ ថា​តើ​​​ក្រុម​មក​ពី​ប្រទេស​ណា​មួយ​ស្អាត​ជាង​គេ?​​
១. កម្ពុជា (Cambodia)
The Like Me
បច្ចុប្បន្ន​នៅក្នុង​ប្រទេសកម្ពុជា​ មិនមានក្រុមចម្រៀងស្រីទេ ​ប៉ុន្តែកាលពីមុនប្រទេស​កម្ពុជាយើងក៏ធ្លាប់មាន​ក្រុមចម្រៀងស្រីដែរដូចជា​​ក្រុមចម្រៀងស្រី​របស់​ផលិតកម្ម​ហង្សមាសដែលមាន ​៖ អ្នកនាង គីម លក្ខិណា កញ្ញា ពេជ្រ សោភា និង កញ្ញា ឈិត សុវណ្ណបញ្ញា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត​អ្នកគាំទ្រ​តាមរយៈ​បទ “ហៅខ្យល់ឲ្យត្រលប់” ជាដើម ប៉ុន្តែ​ក្រោយ​​ពី​​អ្នក​នាង​ ​គឹម លក្ខិណា ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ជាមួយស្វាមីមក ​ក្រុម​ចម្រៀង​​នេះ​ក៏​រលាយ​បាត់​ទៅ។
ចំណែកក្រុមចម្រៀងស្រីដែលមានឈ្មោះថា “ទេពអប្សរ” ឬ “Angel” ក្រោយ​ពីចេញចម្រៀងបានតែមួយ​អាល់ប៊ុមហើយ មិនសូវបានទទួលការគាំទ្រ ក៏បាន​សាបរលាប​អស់ទៅវិញដូចគ្នា។ សម្រាប់ “The Like Me” របស់កញ្ញា Laura Mam វិញ គឺជាក្រុមចម្រៀង​ដែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ តែដោយ​ហេតុ​តែ​ក្រុម​នេះ​ជាក្រុម​បង្កើតដោយកូនខ្មែរទើប Sabay ចាត់ចូលជា​ក្រុមចម្រៀងស្រីរបស់​​ប្រទេស​កម្ពុជា​តែម្តង។
២. ឥណ្ឌូណេស៊ី (Indonesia)
7 ICONS
ជាក្រុមចម្រៀងស្រីរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានសមាជិកទាំងអស់ ៧ រូបបង្កើត​ឡើងក្នុង​ឆ្នាំ២០១០។ ក្រុម​ 7ICONS គឺជាក្រុមចម្រៀង​ស្រីដំបូង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដែលរួមបញ្ចូល​គ្នាទាំងចម្រៀង​ ​និងក្បាច់រាំ។ ពួកនាងទាំង ៧មិនត្រឹមតែច្រៀងពីរោះ ​និង​ពូកែរាំ​​នោះ​​ទេ​ ថែមទាំងមាន​សម្រស់ស្អា​ត​មិនចាញ់តារាសម្ដែងប៉ុន្មានទេ។
៣. ម៉ាឡេស៊ី (Malaysia)
M-Girls
ក្រុមចម្រៀងស្រី M-Girls មានសមាជិកទាំងអស់ ៣នាក់។ ក្រុមនេះបង្កើតឡើងតាំងពីចុងឆ្នាំ២០០០ ដើម្បីបម្រើអារម្មណ៍​​ប្រជាជននៅក្នុងសហគមន៍​ចិន​នៃប្រទេសម៉ាឡេស៊ី។ ក្រុម M-Girls ភាគច្រើនចេញតែអាល់ប៊ុមចម្រៀងជាភាសាចិនដើម្បីច្រៀង​អបអរសាទរឆ្នាំថ្មីនៅរៀងរាល់រដូវកាល​បុណ្យចូល​ឆ្នាំចិនរាល់ឆ្នាំ​ប៉ុណ្ណោះ។
៤. ឡាវ (Laos)
Genii
ក្រុមចម្រៀងស្រីស្អាតដែលមានសមាជិកទាំងអស់បីរូបនេះ បានបង្កើតឡើងក្នុងឆ្នាំ​២០១០ នៅក្នុងផលិតកម្ម Indee Records ដោយចេញបទចម្រៀង​ដំបូងមាន​ចំណងជើងថា “Yorm Jai Orn” ឬ “ព្រមចិត្តទន់”  ។ ក្នុងឆ្នាំ ២០១០ ជាមួយនឹងបទចម្រៀងដំបូងពួកនាង​បានទទួលពានរង្វាន់​ជាក្រុម​ចម្រៀង​​​ស្រីពេញនិយមបំផុត​នៅ​ប្រទេស​ឡាវ​ ឬ ពានរង្វាន់ “Most Popular Award” ក្នុងកម្មវិធី Laos Entertainment Awards ទៀតផង។
៥. មីយ៉ាន់ម៉ា (Myanmar)

Me N Ma Girls
ស្រីស្រស់ Me N Ma Girls គឺជាក្រុមចម្រៀងស្រីរបស់ប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលមាន​សមាជិក​ទាំង​អស់​ប្រាំ​រូប។ ​ក្រុមចម្រៀង​ស្រី Me N Ma Girls បានបង្កើត​ឡើង បន្ទាប់ពីប្រទេស​នេះ​បាន​ធ្វើ​កំណែ​​ទម្រង់​​នយោបាយ​​មក។ ក្រុមចម្រៀងស្រី​ទាំងប្រាំរូបនេះ ​​បានត្អូញត្អែរ​ដែរថា នាង​ជួបការលំបាក​ជាច្រើន​ដោយសារ​តែ​ឪពុក​ម្តាយ​ និងប្រទេសជាតិ​អភិរក្សនិយមច្រើន​ពេក។
៦. ហ្វីលីពីន (Philippines)
General Luna
ក្រុមចម្រៀងរ៉កស្រី General Luna ដែលមានសមាជិក​ទាំងអស់ប្រាំរូបរបស់ប្រទេសហ្វីលីពីននេះ​ ​មានសមត្ថភាព​ពិសេសជាង​គេ ដោយសារតែពួក​នាង​​អាចលេង​តន្ត្រីដោយខ្លួនឯង​បាន។ ក្នុងចំណោមសមាជិកទាំង ៥ មានម្នាក់ជាអ្នកច្រៀង បីនាក់ជាអ្នកលេងហ្គីតា និង​ម្នាក់ជាអ្នកវាយស្គរ។
៧. សិង្ហបុរី (Singapore)
Skarf
ក្រុមចម្រៀងកូនកាត់ សិង្ហបុរី និង កូរ៉េខាងត្បូងនេះ មានសមាជិកទាំងអស់ចំនួន ៥រូប។ ពួកនាងទាំង៥ កំពុងតែទទួល​បានការគាំទ្រយ៉ាងខ្លាំង​ទាំងនៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ​​និងប្រទេសសិង្ហបុរី។ សមាជិកទាំង ៥រូបរួមមាន ៖ Ferlyn, Hana, Tasha, JooA, និង Jenny។
៨. ថៃ (Thailand)
G-Twenty
ក្រុមចម្រៀងស្រីពីប្រទេសថៃ G-Twenty ឬ G-20 មានសមាជិកទាំងអស់៥រូប គឺជាក្រុមចម្រៀងស្រីមួយ​ក្នុងចំណោមក្រុមចម្រៀងវ័យក្មេងដ៏ពេញនិយម​នៅ ក្នុងប្រទេសថៃ។ សមាជិកទាំង៥ រូបនៃផលិតកម្ម Mono Music នេះបានប្រឡូកចូល​ក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០១០ ។ G-Twenty គឺជាក្រុម​ចម្រៀង​ស្រី​ទីមួយ​របស់ ​ប្រទេសថៃដែល​មានវត្តមាននៅលើ​វេទិកាកម្មវិធីបង្ហាញ​សមត្ថភាព “Star King” របស់ប្រទេស​កូរ៉េខាងត្បូង​ រហូតត្រូវគេប្រសិទ្ធនាមឲ្យថា 2NE1 និង 4minute ថៃ​ទៀតផង។
៩. វៀតណាម (Vietnam)
4ME
ក្រុមចម្រៀងស្រីពីប្រទេសវៀតណាមដែលមាន​សមាជិកបួនរូបនេះ មិនត្រឹម​តែមានរូប​សម្បត្តិ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ 4ME បាន​ទាញចិត្តយុវវ័យ​នៃប្រទេស​វៀតណាម​ដោយសារ​តែការតុបតែងខ្លួន​​ដូច​ជាតារា​ចម្រៀង​ស្រី​ពី​ប្រទេសកូរ៉េខាងត្បូង​ថែមទៀតផង។ ក្រុមចម្រៀង​ដែល​មាន​សមាជិក​អាយុ​យ៉ាង​​តិច ​​១៣ ឆ្នាំ​និង​​យ៉ាង​ច្រើន ២០ ឆ្នាំនេះ​កំពុងតែមានប្រជាប្រិយណាស់នៅក្នុងប្រទេសវៀតណាម។

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Archive

Template by:

Free Blog Templates